ឆ្នាំសិក្សា

កម្មវិធីសិក្សា

កម្មវិធីសិក្សារបស់សាលាអន្តរជាតិឡូហ្គោសត្រូវបានបង្កើតឡើងតាមស្តង់ដារបស់ប្រទេសអាមេរិក

ខាងជើងព្រមទាំងសង្កត់ធ្ងន់ទៅលើលិទ្ធផលដែលមានគុណភាពខ្ពស់ខាងឯការសិក្សា។ក្នុងកម្មវិធី

សិក្សានេះផ្តោតទៅលើមុខវិជ្ជាសំខាន់ៗរួមទាំងមុខវិជ្ជាដែលទាក់ទងគ្នាទៅមុខវិជ្ជាទាំងនេះដូចជា

ព្រះគម្ពីរ ភាសាអង់គ្លេស សិក្សាសង្គម គណិតវិទ្យានិងវិទ្យាសាស្រ្ត។សិស្សបឋមសិក្សាសិក្សាមុខ

វិជ្ជាដូចជាតន្រ្តីកីឡាហែលទឹកសិល្បះនិងភាសាខ្មែរ។សិស្សអនុវិទ្យាល័យសិក្សាមុខវិជ្ជាសំខាន់ៗព្រម

ទាំងមានមុខវិជ្ជាបន្ថែមដែលជួយឲ្យមុខវិជ្ជាទាំងនោះប្រសើរឡើងដូចជាសៀវភៅកំរងអត្តបទប្រចាំ

សាលា រចនាបទគូរប្លង់ ច្រៀងចម្រៀង ក្រុមភ្លេញ សិល្បះ កីឡា និងការ សំដែងល្ខោនរឿង។

សម្រាប់ភាសាបន្ថែមមានភាសាខ្មែរនិង បារាំង ។

ការប្រលង

សិស្សចាប់ពីថ្នាក់ទី១រហូតដល់ទី៨តែងធ្វើការប្រលងដែលមានស្តង់ដាប្រចាំឆ្នាំដើម្បីប្រៀបធៀបការរីក

ចម្រើនផ្នែកចំណេះដឹងរបស់ពួកគេទៅនិងការរីកចម្រើនរបស់សិស្សដែលមានស្តង់ដានៅ

ប្រទេសខាងលិច ។ សិស្សថ្នាក់ទី១០តែងធ្វើការប្រលង PSAT នៅក្នុងខែតុលា ដើម្បីជួយឲ្យ

ពួកគេបានត្រៀមខ្លួនសម្រាប់ការប្រលង  SAT។ ការប្រលងSATគឺធ្វើសម្រាប់សិស្សថ្នាក់ទី១១និងទី១២​

ដែលជាការប្រលងសំខាន់របស់ពួកគេដើម្បីត្រៀមខ្លួនចូលរៀននៅមហាវិទ្យាល័យ និង សាកលវិទ្យា

ល័យ ជុំវិញពិភពលោក។ វិធីផ្សេងៗគ្នាក្នុងការប្រលង(AP)ដែលតែងតែផ្តល់ឲ្យសិស្សថ្នាក់ទី១១

និងទី១២អាចរកមហាវិទ្យាល័យតាមរយះពិន្ទុរបស់ពួកគេហើយតម្រូវឲ្យពួកគេបានពិន្ទុខ្ពស់ក្នុងការ  

ប្រលង (AP)ជារៀងរាល់ឆ្នាំ។

ការបញ្ជប់ការសិក្សា

ក្នុងការបញ្ចាប់ការសិក្សាគឺពឹងផ្អែកទៅលើការចូលរួមរយះពេល៤ឆ្មាំរបស់សិស្ស។

ដើម្បីបញ្ចប់ការសិក្សាចេញពីសាលាឡូហ្គោរសសិស្សត្រូវតែមានពិន្ទុអប្បបរមាពី២៩ឡើងទៅ។  

ដើម្បីរក្សានៅទស្សនះក៏ដូចជាគោលដៅរបស់សាលារៀនឡូហ្គោរស សិស្សម្នាក់ៗគឺតម្រូវឲ្យ

បំពេញពិន្ទុអប្បបរមា:

 

១.0 ពិន្ទុមុខវិជ្ជាព្រះគម្ពីរក្នុងឆ្នាំនិមួយៗនៅក្នុងថ្នាក់វិទ្យាល័យនៃសាលារៀនឡូហ្គោរស៏

៤.0 ពិន្ទុមុខវិជ្ជាភាសាអង់គ្លេស

៣.0 ពិន្ទុមុខវិជ្ជាគណិតវិទ្យា

៣.0  ពិន្ទុមុខវិជ្ជាសិក្សាសង្គម

៣.0  ពិន្ទុមុខវិជ្ជាវិទ្យាសាស្រ្ត

២.0 ​ពិន្ទុមុខវិជ្ជាភាសាដ៏ទៃ

២.0 ពិន្ទុមុខវិជ្ជាសិល្បះ

២.0 ពិន្ទុមុខវិជ្ជាកីឡា

0.៥ ពិន្ទុផ្នែកសុខភាព

១.0 ពិន្ទុមុខវិជ្ជាផ្នែកពត៏មានវិទ្យា

៤.៥ ពិន្ទុមុខវិជ្ជាដែលសាលាដាក់ឲ្យជ្រើសរើស

 

សូមចំណាំ: 

  • ពិន្ទុខាងលើនេះគឺតម្រូវឲ្យសិស្សមានពិន្ទុអប្បបរមាសម្រាប់ការបញ្ចប់ការសិក្សា។មានការអនុញ្ញាតចូលរៀននៅសាកលវិទ្យាល័យជាច្រើនគឺតម្រូវឲ្យសិស្សមានពិន្ទុ៤មុខ មុខវិជ្ជាចំម្បងដូចជា(ភាសាអង់គ្លេស់ សិក្សាសង្គម ភាសាផ្សេងៗ គណិតវិទ្យា វិទ្យាសាស្រ្ត) អំឡុងពេលដែលចុះឈ្មោះនោះសិស្សនឹងមានឪកាសដើម្បីធ្វើការពិភាក្សាជាមួយលោកនាយកឬក៏អ្នកព្រឹក្សាយោបល់របស់សាលារៀន។
  • សិស្សរៀនថ្នាក់ទី១១និង១២អាចមានលិទ្ធភាពចុះឈ្មោះអប្បបរមាមួយក្នុងមួយឆ្នាំ។ដែលមានន័យថាសិស្សវិទ្យាល័យដែលបានរៀននៅសាលារៀនឡូហ្គោរស៏រយះពេលបួន ឆ្នាំធម្មតាតែងបំពេញបានពិន្ទុពី៣០-៣២នៅពេលបញ្ចប់ការសិក្សា។.ដូចនេះសិស្សដែល បានទទួលពិន្ទុនេះជាធម្មតាខ្ពស់ជាងការទាមទាររបស់សាលាដែលឲ្យចុះឈ្មោះ។
  • ករណីយលើកលែងប្រហែលជាមានតាមពេលវេលាដែលលោកនាយកបានរៀបចំ។

ការបម្រើជាសហគមន៏

ជាផ្នែកមួយនៃការសង្កត់ធ្ងន់របស់យើងលើការអភិវឌ្ឍពលរដ្ឋពិភពលោកនិងទទួលខុសត្រូវផ្នែក

សង្គមសិស្សវិទ្យាល័យត្រូវបានតម្រូវឱ្យចូលរួមក្នុងសកម្មភាពនេះ២០ម៉ោង ជាប្រចាំក្នុងការបម្រើជា

សហគមន៏។

លើសពីនេះទៀតសិស្សវិទ្យាល័យចូលរួមនៅក្នុងការធ្វើដំណើរកំសាន្តរបស់សាលារៀនជារៀង

រាល់ឆ្នាំ។