ភាពងាយស្រួលក្នុងការកក់ទុក

សាលារៀនអន្តរជាតិឡូហ្កោរសបានអនុញ្ញាត ឲ្យមានការកក់ទុក ដើម្បីមានភាពងាយស្រួល ដល់

សហគមន៏ របស់សាលាឡូហ្កោរស និងសហគមន៏ធំៗដ៏ទៃទៀត ដូចជា សហគមន៏មាតាបិតា

អង្គការក្រុមជុំនុំព្រះវិហារ ក្រុមអ្នកផ្សាយដំណឹងល្អ  បេសកកម្មនិងស្ថាប័នអប់រំ ផ្នែកសុខភាព

ដែលមានការប្រកួតប្រជែង និងរបៀបផ្សេងៗទៀត ដែលនាំឲ្យយុវជនកម្ពជា មានការរីកចម្រើន

និងមានទស្សនះវិជ្ជមាន ចំពោះសង្គមជាតិរបស់ខ្លួន។ ការកត់ទុកនេះគឺតម្រូវតាមគោលការ ដូច

ខាងក្រោម

 1. សម្រាប់អ្នកដែលចង់ប្រើរបស់ដែលសាលារៀនមានត្រូូវតែ  សរសេរនៅគោលបំណងក្នុងការប្រើ ប្រាស់ ថ្ងៃខែ និងចំនួនរបស់អ្នកដែលចូលរួមក្នុងកម្មវិធីនោះ។
 2. គ្រប់អ្នកដែលចង់ដាក់ពាក្យសុំជួលកន្លែងសាលារៀនដើម្បីធ្វើកម្មវិធីផ្សេងៗដើម្បីប្រើប្រាស់ត្រូវសរសេររៀបរាប់អំពីគោលបំណង ច្បាស់លាស់ក្នុងការជួល។
 3. ខាងរដ្ឋបាលសាលារៀនមានសិទ្ធដើម្បីបដិសេធរាល់សំណើរទាំងអស់ដែលសាលាគិតថា មិនសមរម្យ។
 4. ប្រសិនបើលោកអ្នកចង់លុបចោលការកក់កន្លែងទុកសូមមេត្តាផ្តល់ពត៏មានឲ្យបានមុនថ្ងៃ ដែលបានកំណត់។ 

បន្ទាប់ពីបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់ហើយ លោកអ្នកអាចប្រើប្រាស់បានដូចដែលបាន

ព្រមព្រៀងគ្នា។

លក្ខខណ្ឌនិងកិច្ចព្រមព្រៀង

 • គ្រប់ការបង់ប្រាក់ទាំងអស់មិនត្រូវយឺតជាងថ្ងៃសុក្រចុងខែនោះទេ។
 • ប្រាក់កក់គឺបង់ទៅតាមចំនួនរបស់អ្នកចុះឈ្មោះ។ប្រាក់កក់ទាំងនោះនឹងត្រូវប្រគល់ជូនវិញ នៅពេលដែល លោកអ្នកបានបំពេញបែបបទតាមសំនូមពរដែលមានដូចខាងក្រោម។
 • សាលារៀនយើងមិនផ្តល់ឲ្យសំភារះកីឡាឬបាល់ទាត់ឬសំភារះអ្វីផ្សេងៗទៀត។ ករណីលើកលែងយើងមាន: រង្វង់កងបាល់បោះ សំណាញ់បាល់ទាត់ បង្គោលបាល់ទះ (មិនមានសំណាញ់)។
 • មិនអនូញ្ញាតឲ្យយកចំណីអាហារចូលក្នុងបរិវេណអាងទឹក។នះគឺជាបទបញ្ជាដែលត្រូវតែ ធ្វើតាម។
 • គ្រប់យាន្តជំនិះម៉ូតូឬកង់អាចចតបាននៅក្នុងបរិវេណសាលាប៉ុន្តែ ឡានខ្នាតធំ ខ្នាតតូច ឬគ្រប់ធនត្រូវចតនៅបរិវេណមុខសាលារៀនតាមឆ្នូតជញ្ជាំង។
 • សន្តិសុខមិនទទួលខុសត្រូវក្នុងការបាត់បង់ឬខូចខាតយាន្តជំនិះឡើយ។
 • លោកអ្នកអាចរកនរណាម្នាក់នៅចាំយាមរថយន្តពេលលោកអ្នកចូលក្នុងបរិវេណសាលា។
 • គ្រប់ពេលដែលលោកអ្នកចេញចូលទីធ្លាសាលាសូមជួយសំអាតអនាម័យ សូមមេត្តកំុបោះ ចោលកាកសំណល់ ចំណីអាហារ  ភេសជ្ជះ ឬកាកសំណល់ផ្សេងៗដែលរាប់ទុកជាការ បំពុល បរិស្ថាន។សូមរក្សាអនាម័យជានិច្ចក្នុងបរិវេណសាលារៀន។
 • ប្រសិនបើមានការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនណាមួយ នោះសាលាមិនទទួលខុសត្រូវ នោះទេ។
 • ភ្ញៀវដែលមកទស្សនាក្នុងសាលារៀននេះត្រូវមានការកំណត់ត្រឹមត្រូវដែរ។លោកអ្នក ជៀសវាងក្នុងការទៅបន្ទប់សិក្សាណាមួយ ឬក៏អាគារផ្សេងៗដែលមិនមានសន្តិសុខនាំ ទៅ(ព្រមទាំងបន្ទប់ទឹកផងដែរ)។
 • ភ្ញៀវដែលមកទស្សនាទាំងអស់ត្រូវទទួលខុសត្រូវចំពោះការបាត់បង់ខូចខាតដែលបានកើតឡើង។