អង្គការអាស៊ានហូប

អង្គការក្តីសង្ឃឹមអាស៊ី បានចាប់ផ្តើមចេញពីមជ្ឈមណ្ឌលកុមារកំព្រាតូចមួយបើកនៅក្នុងខែមិថុនាឆ្នាំ

១៩៩៨ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។នៅវេលា២ឆ្នាំដំបូងពិតជាមានការតស៊ូខ្លាំងណាស់

ដើម្បីព្យាយាមខំប្រឹងទៅមុខតាមរយះការគាំទ្រពីក្រុមផ្សេងៗ។ នៅក្នុងនិទាឃរដូវនៃឆ្នាំ ២០០០

នេះនៅអង្គការក្តីសង្ឃឹមអាស៊ីត្រូវបានបង្កើតឡើងជាផ្លូវការនិងបានយកភាពជាម្ចាស់នៃមជ្ឈមណ្ឌល

កុមារកំព្រានិងសាលាមត្តេយ្យតូចមួយដែលមានឈ្មោះថាសាលាអន្តរជាតិ KC ។

ក្នុងកំឡុងពេល២ឆ្នាំដំបូងកំព្រាកុមារដែលត្រូវបានគេបោះបង់ចោលប្រមាណ៣០នាក់ត្រូវបានទទួ

លស្វាគមន៍ក្នុងនោះមានកុមារអាយុពី3ទៅ15ឆ្នាំផងដែរដែលបានស្នាក់ក្នុងផ្ទះរបស់កុមារក្តីសង្ឃឹម

អាស៊ី ។

យើងបានបន្តជួយបម្រើកុមារទាំងនោះរហូតដល់ពួកគេមានវ័យជំទង់និងផ្លាស់ប្តូរទៅជាមនុស្សពេញ

វ័យ ។នៅក្នុងការបន្ថែមទៅលើម្ហូបអាហារសម្លៀកបំពាក់និងទីលំនៅកុមាររស់នៅក្នុងបរិយាកាស

ដូចគ្រួសារដែលមានការដឹកនាំ ការថែទាំនិងអ្នកគង្វាលបានការជួយអភិវឌ្ឍខាង វិញ្ញាណរាង​កាយ

បញ្ញារអារម្មណ៍បស់ពួកគេ។

នាពេលបច្ចុប្បន្ន អង្គការក្តីសង្ឃឹមអាស៊ីមានកម្មវិធីផ្សព្វផ្សាយចម្បងចំនួន៣:

  • សាលារៀនអាស៊ានហូប: សាលាដែលជាចម្បងមាន៣គឺនៅរាជធានីភ្នំពេញ( សាលាអន្តរជាតិ KC; សាលាអន្តរជាតិLogos ; និងសាលាអន្តរជាតិ Asian Hope )
  • កម្មវិធីសិក្សាដែលមានកម្រិតខ្ពស់នោះបានជួយឲ្យកុមារដែលស្នាក់នៅមណ្ឌលអាចមាន ឪកាស ទៅសិក្សានៅសាកលវិទ្យាល័យផ្សេងៗទូទាំងពីភពលោក
  • កម្មវិធីអភិវឌ្ឍន៍ភូមិ:ផ្តល់នូវសេវាគាំទ្រការអប់រំដល់កុមារដែលនៅភូមិក្រីកឲ្យទៅសាលា រៀនរួមជាមួយកម្មវិធីអប់រំសុខភាពនិងសុវត្ថិភាពសំរាប់សហគមន៍និងការគាំទ្រសាសនាចក្រក្នុងស្រុក។
  • សព្វថ្ងៃនេះ អង្គការក្តីសង្ឃឹមអាស៊ី បានជួយកុមារប្រមាន១,១០០នាក់ដែលកំពង់សិក្សា ជាមួយ និងកម្មវិធី សិក្សារបស់យើង។ សាលារៀនរបស់យើងបានអប់រំបណ្តុះបណ្តាល សិស្សប្រមានជាង ៧៥០ នាក់ដែលមាន២២ជាតិសាសន៏ខុសៗគ្នាជារៀងរាល់ឆ្នាំ។ សាលារៀនយើងខ្ញុំមិនដូចសាលាអន្តរជាតិដ៏ទែទៀតទេ សាលារៀនយើងមាន កុមារកម្ពុជា ដល់ទៅ៦០ភាគរយនៃចំនួនសិស្ស។  សាលារៀនយើងមានថ្នាក់ មត្តេយ្យ កម្រិត១ មត្តេយ្យ អនុវិទ្យាល័យនិងវិទ្យាល័យ។ ថវិការអាហារូបករណ៏ មានចំនួន ១.៧៥លានដុល្លារដែល នឹងផ្គត់ផ្គង់ការសិក្សារបស់ពួកគេដល់ទៅ១០ឆ្នាំដើម្បីឲ្យពួកគេបានទទួលគុណភាពសិក្សា ដែលមានតម្លៃនៅសាលារៀនរបស់យើង។កម្មវិធីបណ្តុះបណ្តាលជំនួយការគ្រូបង្រៀនរបស់យើងជួយបណ្តុះបណ្តាលផ្នែកគ្រប់គ្រង ថ្នាក់រៀនកិច្ចតែងការបង្រៀនយុទ្ធវិធីក្នុងការបង្រៀនដែលពួកគាត់កំពុងតែអនុវត្តផ្ទាល់និងជាការលើកទឹកចិត្តដល់ គ្រូនៅកម្ពុជាដែរ។

អង្គការក្តីសង្ឃឹមអាស៊ីយើងជឿជាក់ថាវិធីនៃការផ្លាស់ប្តូរនេះមានប្រសិទ្ធិភាពបំផុតនៅកម្ពុជាគឺតាម រយៈការធ្វើឱ្យមនុស្សជំនាន់ក្រោយក្លាយជាអ្នកដឹកនាំប្រទេសរបស់ខ្លួននិងក្លាយជាកាតាលីករនៃការផ្លាស់ប្តូរ។យើងកំពុងផ្ដល់នូវបរិស្ថានគ្រួសារនិងការអប់រំប្រកបដោយគុណភាពនិងបទពិសោធន៍ជីវិត ដែលត្រូវបានរៀបចំសិស្សក្នុងការបោះជំហានចូលទៅក្នុងតួនាទីជាអ្នកដឹកនាំ។ ជាគ្រូបង្រៀន, វេជ្ជបណ្ឌិត,គិលានុបដ្ឋាយិកាវិស្វករអ្នកជំនួញលកុមារទាំងនេះនឹងអាចមានឥទ្ធិពលលើប្រទេសរបស់ពួកគេក្នុងព្រះនាមព្រះគ្រីស្ទហើយដើម្បីជួយផ្លាស់ប្តូរប្រទេសកម្ពុជានៅក្នុងវិធីដែលពាក់ព័ន្ធវប្បធម៌មួយ។

​​ចង់ដឹងព៏តមានបន្ថែមទៀតអំពីអង្គការក្តីសង្ឃឺមអាស៊ីរបស់យើងសូមចូលទៅកាន់គេហទំព័រ

: http://asianhope.org