ពត៌មានប្រចាំសប្តាហ៍ - October 25th, 2017

25 Oct 2017

ពត៌មានប្រចាំសប្តាហ៍
សូមកំណត់ចំណាំ

ថ្ងៃទី ២-១០ ខែ វិច្ជិការ -  សម្រាកបុណ្យអ៊ុំទុក
ថ្ងៃទី ១៨ ខែ វិច្ជការ - Turkey Trot

ជួបជុំថ្វាយបង្គំសម្រាប់ថ្នាក់អនុ/វិទ្យាល័យ

ថ្ងៃ ពុធ ទី ២៥ ខែ តុលា
អំពី - “ការយកឈ្នះលើមូលដ្ឋានប្រចាំថ្ងៃ”
ខគម្ពីរ - វិវរណៈ ១២ៈ១១
អ្នកអធិប្បាយ - Ben Ramsey

ថ្នាក់បន្ថែមក្រៅម៉ោងសម្រាប់សិស្សបឋម (ASP)
សប្តាហ៍នេះគឺជាសប្តាហ៍ចុងក្រោយសម្រាប់ថ្នាក់ក្រៅម៉ោងក្នុងរដូវកាលទី១នេះ។ សិស្សានុសិស្ស អាចចាប់ធ្វើការចុះឈ្នោះសម្រាប់រដូវកាលថ្មីក្នុងសប្តាហ៍នេះបានហើយ។ រដូវកាលទី២នេះនឹង ចាប់ផ្តើមរៀននៅថ្ងៃទី ១៣ ខែវិចិ្ជការបន្ទាប់ពីការវិលត្រឡប់មកវិញក្រោយពីថ្ងៃឈប់សម្រាក ពិធីបុណ្យអ៊ុំទូក។​ សូមមើលក្នុងក្រដាសចុះឈ្មោះដែលបានភ្ជាប់នៅខាងក្រោម សម្រាប់ពត៌មាន បន្ថែមពីថ្នាក់ក្នុងរដូវកាលទី២នេះ។

រដូវការទី២ ថ្ងៃទី ១៣ ខែវិច្ជិការ ដលើថ្ងៃទី ៩​ ខែកុម្ភះ
ពត៌មានលំអិត៖ ចាប់ផ្តើមនៅម៉ោង​៣ៈ៣០-៤ៈ៣០ ល្ងាច

  • ថ្នាក់រៀនសម្តែង (ថ្ងៃច័ន្ទ) (ថ្នាក់ទី២-៥) អ្នកដឹកនាំរឿងដោយលោក Kangas និងលោក Schleper។
  • ថ្នាក់រាំបាឡេ (ថ្ងៃអង្គារ) (ថ្នាក់មត្តេយ្យ៥ឆ្នាំ-ថ្នាក់ទី២) បង្រៀនដោយអ្នស្រី Jacobs
  • របាំរាំក្នុងទឹក (ថ្ងៃអង្គារ) (ថ្នាក់ទី៣-៥) បង្រៀនដោយអ្នកស្រី​ Shrout
  • ថ្នាក់តៃក្វាន់ដូរ (ថ្ងៃពុធ) (ថ្នាក់ទី១-៥) បង្រៀនដោយលោក Lee -​បន្តពីខែសីហា-ធ្នូ
  • ថ្នាក់គំនូរ (ថ្ងៃពុធ) (ថ្នាក់មត្តេយ្យ៥ឆ្នាំ-ថ្នាក់ទី២) បង្រៀនដោយអ្នកស្រី Cochrane
  • ក្លឹមហែលទឹក (ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍) (ថ្នាក់ទី២-៥) បង្រៀនដោយលោក Jacob លោក Cochrane និងលោក Beck
  • ថ្នាក់វប្បធម៌ប្រពៃណីខ្មែរ (ថ្ងៃព្រហស្បតិ៍) (ថ្នាក់មត្តេយ្យ៥ឆ្នាំ-ថ្នាក់ទី៥) បង្រៀនដោយកញ្ញា ម៉ាឡាវី និងកញ្ញ សុផល
  • ថ្នាក់និទានរឿង និង អាហារសំរន់ (ថ្ងៃសុក្រ) (ថ្នាក់ទី៣-៥) បង្រៀនដោយកញ្ញា Tomlinson
  • ថ្នាក់រៀនរាំ (ថ្ងៃសុក្រ) (ថ្នាក់ទី៣-៥) បង្រៀនដោយអ្នកស្រី Jacob

ASP Registration Form (Session 2) 2017-2018

សូមអរគុណ!
Joy


Turkey Trot

សួស្តីអ្នកទាំងអស់គ្នា!

ពេលវេលានេះបានមកដល់ម្តងទៀតហើយ! អាកាសធាតុមានការប្រែប្រួល ចាប់ផ្តើមត្រជាក់ជាងមុន។ រដូវភ្លៀងនឹងកន្លងទៅឆាប់ៗនេះ យើងសង្ឈឹមថាអញ្ចឹង! ទោះបីជាអាកាសធាតុនៅតែក្តៅបន្តិចក្នុងប្រទេសកម្ពុជាក៏ដោយ នៅតែមានអ្វីដែលទាក់ទងនិងរដូវក្តៅដែលអាចឲ្យយើងទន្ទឹងចាំដែរ! យើងបានរៀបចំការរត់ប្រណាំងប្រចាំឆ្នាំលើកទីបី (Pumpkin Dash) ដែលឥឡូវនេះយើងឲ្យឈ្មោះថា ការរត់ប្រណាំងលើកទី១ Turkey Trot! សម្រាប់៣ឆ្នាំជាប់ៗគ្នា ក្រុមរត់ប្រណាំងនឹងធ្វើការរៀបចំការរត់ប្រណាំងដែលសប្បាយៗសម្រាប់ក្មេងៗគ្រប់អាយុ និងសម្រាប់មនុស្សពេញវ័យផងដែរ។ ប្រសិនបើលោកអ្នកចូលចិត្តក្នុងការរត់ រត់ប្រណាំង ឬលោកអ្នកគ្រាន់តែចង់មកចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាករនោះយើងត្រូវការលោកអ្នក!

ចម្ងាយណា? យើងនឹងមានការរត់ចម្ងាយបីៈ ២គីឡូ ៥គីឡូ និង១០គីឡូ
ពេលណា? ថ្ងៃ សៅរ៍ ទី ១៨ ខែវិច្ជិការ វេលាម៉ោង ៧ ព្រឹក (ការចុះឈ្មោះចាប់ផ្តើមនៅម៉ោង ៦ៈ៣០ព្រឹក)
នៅឯណា? ការរត់ប្រណាំងចាប់ផ្តើម និងបញ្ចប់នៅផ្ទះលេខ ១១ ផ្លូវ ៣ ក្នុងបុរីពិភពថ្មីវត្តសំរោងអណ្តែត។
(រាល់ការប្រណាំងទាំងអស់នឹងធ្វើនៅក្នុងបុរី)
របៀបនៃការចុះឈ្មោះ? គ្រប់ការប្រណាំងទាំងអស់មានតម្លៃ ៥ដុល្លារ។ អាចធ្វើការបង់ប្រាក់ឥឡូវ ឬនៅថ្ងៃរត់ប្រណាំងក៏បាន។ លោកអ្នកអាចទំនាក់ទំនងមកកញ្ញា Bawden និងកញ្ញា Snyder បានប្រសិនបើលោកអ្នកមានចំណាប់អារម្មន៍ក្នងការចុះឈ្មោះ។ ខាងក្រោមគឺជាអ៊ីម៊ែលរបស់យើងខ្ញុំ។ អាចចុះឈ្មោះពេលណាក៏បានរហូតដល់ថ្ងៃរត់!
ហេតុអ្វី?រាល់ចំណូលដែលបានមកនឹងជួយផ្គត់ផ្គង់ដល់ការរត់ប្រណាំងនៅខេត្តសៀមរាបខាងមុខនេះ។ សម្រាប់ពត៌មានបន្ថែមសូមអ៊ីម៊ែលមកកញ្ញា Bawden (sbawden@asianhope.org) ឬកញ្ញា Snyder (hsnyder@asianhope.org)។

សូមអញ្ជើញមកចូលរួមក្នុងការប្រកបគ្នា លេងសប្បាយ និងរត់ប្រណាំងនៅពេលព្រឹក។

Ms. Snyder, Ms. Bawden, & the Logos Running Club

២០១៨-២០១៩: ថ្ងៃបើកបវេសនកាល

ជូនចំពោះមាតាបិតា

ដូចដែលលោកអ្នកបានជ្រាបខ្លះៗមកហើយថាប្រទេសកម្ពុជានឹងរៀបចំធ្វើការបោះឆ្នោតជា សកលនៅក្នុងឆ្នាំ២០១៨។ ហើយការបោះឆ្នោតនេះនិងធ្វើឡើងនៅថ្ងៃទី ២៩ ខែកុម្ភះ ឆ្នាំ​ ២០១៨ ខាងមុខនេះ។ កាលពីឆ្នាំកន្លងមកមុនៗមានការបាតុកម្ម និងមានដង្ហែរក្បួនមុន និងក្រោយ ពេលថ្ងៃបោះឆ្នោត។ មានអង្គការជាច្រើន រួមទាំងអង្គការកី្តសង្ឃឹមអាស៊ីមានការព្រួយបារម្ភ ថាបញ្ហាខាងលើនេះអាចធ្វើឲ្យប៉ះពាល់ដល់យើង និងក្រុមគ្រួសារសាលាឡូហ្គោសទាំងមូល។ នាងខ្ញុំបានធ្វើការពិភ្សាជាមួយនិងសាលាផ្សេងៗ និងពីអ្វីដែលពួកគេនឹងធ្វើ។ ហើយសាលា មួយចំនួនធម្មតាចាប់ផ្តើមចូលរៀនយឹតជាងសាលារបស់យើង និងមានសាលាខ្លះទៀតធ្វើការ ផ្លាស់ប្តូរនៅថ្ងៃចូលរៀនយូរជាងបន្តិច។

ខាងក្រោមនេះគឺការដែលពួកយើងបានសម្រចចិត្តសម្រាប់សាលាឡូហ្គោស និងសាលា អាស៊ានហ៊ូប៖
ដោយមានការព្រួយបារម្ភពីផលប៉ះពាល់ដែលអាចនឹងកើតមានក្នុងទីក្រុងភ្នំពេញបន្ទាប់ពីការបោះឆ្នោតដោយមានការធ្វើបាតុកម្មដែលអាចបណ្តាលឲ្យឈានទៅរកការធ្វើអំពើហឹង្សា ហើយ ប៉ះពាល់ដល់ការធ្វើដំណើរទៅមក ពួកយើងបានសម្រចចិត្តថាការចូលរៀននៅឆ្នាំសិក្សាថ្មី ខាងមុខនេះនឹងចាប់ផ្តើមនៅខែសីហាដដែលតែយឹតជាងថ្ងៃដែលយើងបានធ្វើការកំណត់ទុកនៅក្នុងកាលវីភាគប្រចាំឆ្នាំ។ ពួកយើងក៏ត្រូវបង្រួញពេលវេលាសម្រាប់ការជួបប្រជុំបុគ្គលិកថ្មីៗ របស់យើងផងដែរ។

ការផ្លាស់ប្តូរមានដូចខាងក្រោមនេះ៖
ថ្ងៃ ច័ន្ទ ទី ៦-១០ ខែសីហា - កិច្ចប្រជុំសម្រាប់បុគ្គលិកទាំងអស់
ថ្ងៃ ច័ន្ទ ទី១៣ ខែសីហា - ថ្ងៃជួបជុំសម្រាប់មាតាបិតាសិស្សថ្មីៗ
ថ្ងៃ អង្គារ ទី១៤​ ខែសីហា - ថ្ងៃបើកបវេសនកាលសម្រាប់សិស្សានុសិស្សទាំងអស់

សម្រាប់ឆ្នាំសិក្សា
២០១៨-២០១៩ក៏និងបន្តមាន១៨០​ថ្ងៃដដែលសម្រាប់សិស្សានុសិស្សទាំងអស់។ ពួកយើងនិងព្យាយាមធ្វើការរៀបចំសម្រាប់កាលវិភាគឆ្នាំសិក្សាថ្មីនេះឲ្យបានលឿននិងផ្ញើរជូន ដល់លោកអ្នក។ការបង់ថ្លៃសិក្សានៅតែចែកជា១០ខែដដែលសម្រាប់ភាពងាយស្រួលដល់លោកអ្នក ហើយថ្លៃសិក្សាសម្រាប់ខែដំបូងគឺនៅថ្ងៃទី១ ខែសីហាដូចធម្មតា។

នៅពេលវេលាជិតមកដល់ពួកយើងនិងមានពត៌មានជម្រាបជូនដល់លោកអ្នកបន្ថែម ប៉ុន្តែពួកយើងចង់ជម្រាបពីការផ្លាស់នៅថ្ងៃចូលរៀនដល់លោកអ្នកអោយបានជ្រាបទុកជាមុន។

អាវកីឡាថ្មីៗបានមកដល់ហើយ!!

ការិយាល័យសិក្សាសាលាយើងខ្ញុំរីករាយសូមជម្រាបជូនថាយើងទើបតែបានបំពេញស្តុកអាវកីឡាយើងខ្ញុំ។ សូមអញ្ជើញមកកាន់ការិយាល័យសិក្សាដើម្បីមើលទំហំដែលលោកអ្នកចង់ទិញ។ យើង ក៏មានលក់ឯកសណ្ឋានសាលានៅក្នុងការិយាល័យសិក្សាផងដែរប្រសិនបើលោកអ្នកចង់ទិញ។


ការរំលឹកពីអ្នកគ្រូពេទ្យសាលា

នេះគឺជារដូវកាលដែលងាយនឹងមានជំងឺផ្តាសាយ ហើយសិស្សានុសិស្សជាច្រើនក៏បាន​ឈឺមក ហើយដែរ។ អាការៈជំងឺមានដូចជា ក្តៅខ្លួន ឈឺក្បាល ក្អក រលាកបំពង់ក ក្អួត និងមានការ រាគរុស។ សូមជួយដល់សាលាដោយអនុវត្តតាមគោលការណ៍សាលា ដោយលោកអ្នកអាចទុកកូនៗលោកអ្នកនៅផ្ទះប្រសិនបើពួកគេមានកម្តៅ ៣៨អង្សារ ឬច្រើនជាង ឬមាការក្អួតក្នុងរយះពេល២៤ម៉ោង។ សូមចំណាំថា ការឲ្យថ្នាំបញ្ចុះកម្តៅគឺមិន រាប់ថាមិនមានគ្រុក្តៅនោះឡើយ។ ហើយសូមឲ្យប្រាកដថាកូនៗរបស់លោកអ្នកបានចាក់ ថ្នាំបង្ការគ្រប់ចំនួន​។
សូមចូលរួមជួយរក្សាសាលារបស់យើងដើម្បីឲ្យសាលារបស់យើងជាកន្លែង ដែលមានផាសុខភាព និងបញ្ឈប់មេរោគដែលអាចម្លងដល់សិស្សានុសិស្សយើងទាំងអស់គ្នា។

សូមអរគុណ
 Casey Friedberg
អ្នកគ្រូពេទ្យប្រចាំសាលា

បណ្ណាល័យ

នេះគឺជាសប្តាហ៍ចុងក្រោយសម្រាប់ការអានប្រចាំខែ ហើយយើងនិងធ្វើការបញ្ជប់ដោយការ ហែក្បួនតួអង្គក្នុងសៀវភៅនៅថ្ងៃសុក្រនេះ! សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឲ្យស្លៀកពាក់ ដូចជាតួអង្គក្នុងសៀវភៅ អ្វីដែលទាក់ទងនិងសៀវភៅ ឬរៀបចំខ្លួនដូចជាសៀវភៅ។ សិស្ស ទាំងអស់នឹងត្រូវបានសួរឲ្យយកសៀវភៅមកជាមួយពួកគេ ឬគ្រាន់តែថតរូបពីគំរប សៀវភៅមកក៏បានដែរ។ ក្បួនដង្ហែរនឹងចាប់ផ្តើមនៅម៉ោង៨ៈ១០នៅកន្លែងហាត់កីឡា ហើយសូមស្វាគមន៍មាតាបិតាចូលរួមមើលទាំងអស់គ្នា។