ពត៌មានប្រចាំសប្តាហ៍ - October 18th, 2017

31 Oct 2017

ពត៌មានប្រចាំសប្តាហ៍
សូមកំណត់ចំណាំ

ថ្ងៃទី ១៩-២០ ខែ តុលា​ - ការជួបប្រជុំមាតាបិតាជាមួយនិងលោកគ្រូ អ្នកគ្រូ
ថ្ងៃទី ២០ ខែ តុលា​ - រៀនកន្លះថ្ងៃ
ថ្ងៃទី ២-១០ ខែ វិច្ជិការ -  សម្រាកបុណ្យអ៊ុំទុក


ថ្នាកបន្ថែមក្រៅម៉ោង (ASP)

ថ្នាក់បន្ថែមក្រៅម៉ោងសម្រាប់រដូវកាលទី១និឹងត្រូវបានបញ្ជប់នៅក្នុងសប្តាហ៍ក្រោយនេះហើយ (ថ្ងៃទី ២៧ ខែតុលា)។ក្រដាស់ចុះឈ្មោះសម្រាប់រដូវកាលទី២នឹងត្រូវបានផ្ញើរទៅផ្ទះនៅសប្តាហ៍ ក្រោយនេះផងដែរ ហើយរដូវកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែវិច្ជិការ។
សូមធ្វើការចំណាំថាយើងនឹងមិនមានថ្នាក់សម្រាប់ថ្នាក់ក្រៅម៉ោងនៅថ្ងៃ ព្រហស្បតិ និងសុក្រ ទី ១០-២០ ខែតុលានេះទេ ដោយយើងមានការប្រជុំមាតាបិតានិងលោកគ្រូ អ្នកគ្រូ។

ការសម្តែងរបាំក្នុងទឹក

ក្រុមរបាំក្នុងទឹកនិឹងធ្វើការសម្តែងបង្ហាញពីជំនាញដែលពួកគេបានរៀនក្នុងរដូវកាលទីមួយនេះ។ សូមអញ្ជើញមកទស្សនានៅបរិវេណអាងទឹកសាលានៅថ្ងៃទី ១៧​ ខែតុលា និងថ្ងៃទី​២៤ ខែតុលា ដើម្បីមើលការសម្តែងនេះ។នឹងមានការសម្តែងទាំងពីរសប្តាហ៍ប្រសិនបើមិនមានភ្លៀង ឬរន្ទះទេ។

ថ្ងៃជួបប្រជុំមាតាបិតាសិស្សជាមួយនិងលោកគ្រូ អ្នកគ្រូ សម្រាប់សិស្សថ្នាក់បឋម

អ្នកណា: មាតាបិតាសិស្សថ្នាក់បឋមសិក្សាទាំងអស់
អំពីអ្វី: ជួបជាមួយនិងលោកគ្រូ អ្នកគ្រូដើម្បីដឹងពីការលូតលាស់នៃការសិក្សារបស់កូនៗ           លោកអ្នក និងអំពីអ្វីដែលលោកអ្នកអាចធ្វើដ៊ើម្បីជួយដល់ការសិក្សារបស់ពួកគេបាន។
ពេលណា: ថ្ងៃ ព្រហស្បតិ ទី ១៩ ខែតុលា វេលាម៉ោង ៣:៣០ ល្ងាច-៥:៤៥ ល្ងាច និងថ្ងៃ សុក្រ ទី ២០ វេលាម៉ោង១:០០ល្ងាច-៤:០០ល្ងាច។
នៅឯណា: នៅតាមថ្នាក់នីមួយៗ​(ថ្នាក់មត្តេយ្យអាយុ ៣ឆ្នាំ ដល់ថ្នាក់ទី៥)
ដូចម្តេច: ធ្វើការណាត់ជួបតាមរយះការិយល័យសិក្សា


ពត៌មានបន្ថែម
:

  • ប្រសិនបើត្រូវការមានអ្នកបកប្រែ សូមបញ្ជាក់ពីជម្រើសភាសា
  • ការណាត់ជួបទាំងអស់ត្រូវតែធ្វើឲ្យបានត្រឹមម៉ោង៤:30ល្ងាច នៅថ្ងៃ ពុធ ទី ១៨ ខែតុលា
  • ប្រសិនបើថ្ងៃនិងពេលវេលានៃការណាត់ជួបមិនត្រូវនិងកាលវិភាគរបស់លោកអ្នក លោកអ្នកអាចទំនាក់ទំនងមកលោកគ្រូ អ្នកគ្រូដើម្បីធ្វើការណាត់នៅថ្ងៃផ្សេងបាន។

ថ្ងៃជួបប្រជុំមាតាបិតាសិស្សជាមួយនិងលោកគ្រូ អ្នកគ្រូ សម្រាប់សិស្សថ្នាក់អនុ/វីទ្យាល័យ

ជំរាបសួរមាតាបិតាសិស្សថ្នាក់ទី៦ ៧ ៨ ៩ ១០ ១១ និង១២ទាំងអស់:
លោកគ្រូ អ្នកគ្រូសម្រាប់ថ្នាក់អនុ/វិទ្យាល័យទាំងអស់និងនៅក្នុងសាលប្រជុំធំ (បន្ទប់៤០៣) លោកអ្នកអាចមកជួបគ្រូរបស់កូនៗលោកអ្នកពេលណាក៏បាន។ យើងនិងមិនមានជា កាលវិភាគណាត់ជួបទេ ប៉ុន្តែលោកអ្នកអាចធ្វើការជួបជាមួយគ្រូទាំងអស់របស់កូនៗលោកអ្នក ស្រដៀងទៅការជួបលោកគ្រូ អ្នកគ្រូនាពេលដើមឆ្នាំនេះដែរ។ យើងខ្ញុំសូមសំណូមពរដល់ លោកអ្នកធ្វើការជួបលោកគ្រូ អ្នកគ្រូត្រឹមតែ១៥នាទីបានហើយ ដើម្បីឲ្យមាតាបិតាសិស្សផ្សេៗ ទៀតមានឧ៌កាសបានជួបជាមួយលោកគ្រូ អ្នកគ្រូដែរ។ យើងខ្ញុំសង្ឃឹមថាលោកអ្នកអាចអញ្ជើញ មកចូលរួមដើម្បីដឹងពីការសិក្សារបស់កូនៗលោកអ្នកទាំងអស់គ្នា។

ពេលវេលានៃការជួប៖
ថ្ងៃ ព្រហស្បតិ ទី ១៩ ខែតុលា វេលាម៉ោង ៣:៣០ល្ងាច-៥:៣០ល្ងាច
ថ្ងៃ សុក្រ ទី ២០ ខែតុលា វេលាម៉ោង ១:០០-៣:៣០ល្ងាច

ខ្ញុំបានធ្វើការផ្ញើរលិខិតចុះឈ្មោះតាមរយះអ៊ីម៊ែលទៅដល់មាតាបិតាសិស្សថ្នាក់អនុ/វិទ្យាទាំងអស់ដើម្បីធ្វើការចុះឈ្មោះ។ ធ្វើបែបនេះដើម្បីឲ្យលោកគ្រូ អ្នកគ្រូយើងអាចធ្វើការរៀបចំទុកជាមុន។

ប្រសិនបើ​លោកអ្នកមិនអាចមកតាមពេលវេលាដែលបានកំណត់នេះ សូមអ៊ីម៊ែលមកខ្ញុំ តាមរយះ hschleper@asianhope.org ហើយខ្ញុំអាចរកពេលវេលាផ្សេងសម្រាប់លោកអ្នកជួបជាមួយលោកគ្រូ អ្នកគ្រូបាន។ លោកអ្នកអាចធ្វើការណាត់ជួបជាមួយលោកគ្រូ អ្នកគ្រូរបស់កូន លោកអ្នកបានតាមធ្វើការអ៊ីម៊ែលមកខ្ញុំ ដោយគ្រាន់តែប្រាប់ពីថ្ងៃដែលលោកអ្នកនឹង អញ្ជើញមកព្រមទាំងឈ្មោះរបស់កូនៗលោកអ្នក។


២០១៨-២០១៩: ថ្ងៃបើកបវេសនកាល

ជូនចំពោះមាតាបិតា
ដូចដែលលោកអ្នកបានជ្រាបខ្លះៗមកហើយថាប្រទេសកម្ពុជានឹងរៀបចំធ្វើការបោះឆ្នោតជា សកលនៅក្នុងឆ្នាំ២០១៨។ ហើយការបោះឆ្នោតនេះនិងធ្វើឡើងនៅថ្ងៃទី ២៩ ខែកុម្ភះ ឆ្នាំ​ ២០១៨ ខាងមុខនេះ។ កាលពីឆ្នាំកន្លងមកមុនៗមានការបាតុកម្ម និងមានដង្ហែរក្បួនមុន និងក្រោយ ពេលថ្ងៃបោះឆ្នោត។ មានអង្គការជាច្រើន រួមទាំងអង្គការកី្តសង្ឃឹមអាស៊ីមានការព្រួយបារម្ភ ថាបញ្ហាខាងលើនេះអាចធ្វើឲ្យប៉ះពាល់ដល់យើង និងក្រុមគ្រួសារសាលាឡូហ្គោសទាំងមូល។ នាងខ្ញុំបានធ្វើការពិភ្សាជាមួយនិងសាលាផ្សេងៗ និងពីអ្វីដែលពួកគេនឹងធ្វើ។ ហើយសាលា មួយចំនួនធម្មតាចាប់ផ្តើមចូលរៀនយឹតជាងសាលារបស់យើង និងមានសាលាខ្លះទៀតធ្វើការ ផ្លាស់ប្តូរនៅថ្ងៃចូលរៀនយូរជាងបន្តិច។

ខាងក្រោមនេះគឺការដែលពួកយើងបានសម្រចចិត្តសម្រាប់សាលាឡូហ្គោស និងសាលា អាស៊ានហ៊ូប៖
ដោយមានការព្រួយបារម្ភពីផលប៉ះពាល់ដែលអាចនឹងកើតមានក្នុងទីក្រុងភ្នំពេញបន្ទាប់ពីការបោះឆ្នោតដោយមានការធ្វើបាតុកម្មដែលអាចបណ្តាលឲ្យឈានទៅរកការធ្វើអំពើហឹង្សា ហើយ ប៉ះពាល់ដល់ការធ្វើដំណើរទៅមក ពួកយើងបានសម្រចចិត្តថាការចូលរៀននៅឆ្នាំសិក្សាថ្មី ខាងមុខនេះនឹងចាប់ផ្តើមនៅខែសីហាដដែលតែយឹតជាងថ្ងៃដែលយើងបានធ្វើការកំណត់ទុកនៅក្នុងកាលវីភាគប្រចាំឆ្នាំ។ ពួកយើងក៏ត្រូវបង្រួញពេលវេលាសម្រាប់ការជួបប្រជុំបុគ្គលិកថ្មីៗ របស់យើងផងដែរ។

ការផ្លាស់ប្តូរមានដូចខាងក្រោមនេះ៖
ថ្ងៃ ច័ន្ទ ទី ៦-១០ ខែសីហា - កិច្ចប្រជុំសម្រាប់បុគ្គលិកទាំងអស់
ថ្ងៃ ច័ន្ទ ទី១៣ ខែសីហា - ថ្ងៃជួបជុំសម្រាប់មាតាបិតាសិស្សថ្មីៗ
ថ្ងៃ អង្គារ ទី១៤​ ខែសីហា - ថ្ងៃបើកបវេសនកាលសម្រាប់សិស្សានុសិស្សទាំងអស់

សម្រាប់ឆ្នាំសិក្សា 

២០១៨-២០១៩ក៏និងបន្តមាន១៨០​ថ្ងៃដដែលសម្រាប់សិស្សានុសិស្សទាំងអស់។ពួកយើងនិងព្យាយាមធ្វើការរៀបចំសម្រាប់កាលវិភាគឆ្នាំសិក្សាថ្មីនេះឲ្យបានលឿននិងផ្ញើរជូន ដល់លោកអ្នក។ការបង់ថ្លៃសិក្សានៅតែចែកជា១០ខែដដែលសម្រាប់ភាពងាយស្រួលដល់លោកអ្នក ហើយថ្លៃសិក្សាសម្រាប់ខែដំបូងគឺនៅថ្ងៃទី១ ខែសីហាដូចធម្មតា។

នៅពេលវេលាជិតមកដល់ពួកយើងនិងមានពត៌មានជម្រាបជូនដល់លោកអ្នកបន្ថែម ប៉ុន្តែពួកយើងចង់ជម្រាបពីការផ្លាស់នៅថ្ងៃចូលរៀនដល់លោកអ្នកអោយបានជ្រាបទុកជាមុន។

អាវកីឡាថ្មីៗបានមកដល់ហើយ!!

ការិយាល័យសិក្សាសាលាយើងខ្ញុំរីករាយសូមជម្រាបជូនថាយើងទើបតែបានបំពេញស្តុកអាវកីឡាយើងខ្ញុំ។សូមអញ្ជើញមកកាន់ការិយាល័យសិក្សាដើម្បីមើលទំហំដែលលោកអ្នកចង់ទិញ។ យើង ក៏មានលក់ឯកសណ្ឋានសាលានៅក្នុងការិយាល័យសិក្សាផងដែរប្រសិនបើលោកអ្នកចង់ទិញ។

ការរំលឹកពីអ្នកគ្រូពេទ្យសាលា

នេះគឺជារដូវកាលដែលងាយនឹងមានជំងឺផ្តាសាយ ហើយសិស្សានុសិស្សជាច្រើនក៏បាន​ឈឺមក ហើយដែរ។ អាការៈជំងឺមានដូចជា ក្តៅខ្លួន ឈឺក្បាល ក្អក រលាកបំពង់ក ក្អួត និងមានការ រាគរុស។ សូមជួយដល់សាលាដោយអនុវត្តតាមគោលការណ៍សាលា ដោយលោកអ្នកអាចទុកកូនៗលោកអ្នកនៅផ្ទះប្រសិនបើពួកគេមានកម្តៅ ៣៨អង្សារ ឬច្រើនជាង ឬមាការក្អួតក្នុងរយះពេល២៤ម៉ោង។ សូមចំណាំថា ការឲ្យថ្នាំបញ្ចុះកម្តៅគឺមិន រាប់ថាមិនមានគ្រុក្តៅនោះឡើយ។ ហើយសូមឲ្យប្រាកដថាកូនៗរបស់លោកអ្នកបានចាក់ ថ្នាំបង្ការគ្រប់ចំនួន​។សូមចូលរួមជួយរក្សាសាលារបស់យើងដើម្បីឲ្យសាលារបស់យើងជាកន្លែង ដែលមានផាសុខភាព និងបញ្ឈប់មេរោគដែលអាចម្លងដល់សិស្សានុសិស្សយើងទាំងអស់គ្នា។

សូមអរគុណ
Casey Friedberg
អ្នកគ្រូពេទ្យប្រចាំសាលា

បណ្ណាល័យ

សៀវភៅ scholastic​នឹងត្រូវបានផ្ញើរទៅផ្ទះក្នុងថ្ងៃនេះ! សិស្សានុសិស្សយើងបានធ្វើការកម្មង់នូវ វៀវភៅល្អជាច្រើនសម្រាប់ខ្លួនពួកគេផ្ទាល់ ហើយសម្រាប់បណ្ណាល័យរបស់ពួកយើងក៏បានទទួល សៀវភៅដែលមានតម្លៃស្មើរនិង១០០ដុល្លារផងដែរ។ ខាងក្រោមនេះថ្មីៗដែលទើបនិងមានដាក់ ឲ្យខ្ចីនៅសប្តាហ៍ក្រោយនេះ៖

ថ្ងៃសុក្រនេះគឺជាថ្ងៃ “ស្លៀកសំលៀកបំពាក់ដូចជាអ្នកឯកទេសខាងអានសៀវភៅ” សម្រាប់សិស្ស ថ្នាក់បឋមសិក្សា។ សិស្សទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យស្លៀកពាក់ដែលមានរូបផ្កាយ ដែលមាន ពន្លឺភ្លឺផ្លេក ឬស្លៀកធម្មតាៗតាមដែលពួកគេអាចធ្វើបាន។

នៅថ្ងៃអាទិត្យ សៀវភៅក្នុងកម្មវិធី e-book ចុងក្រោយនឹងត្រូវបានដាក់ឲ្យអានដែលមានចំណង ជើងថា Pickin' peas a folktale​ មកពីសហរដ្ឋអាមេរិចដែលសរសេរឡើងវិញដោយអ្នកស្រី Margaret Read MacDonald។ ប្រសិនបើកូនៗរបស់លោកអ្នមមានបញ្ហាក្នុងការចូលមើលក្នុង គេហទំព័តរបស់  e-book  (gg.gg/logosreads) សូមទំនាក់ទំនងមកអ្នកស្រី Mrs. Ralph at cralph@asianhope.org។