និតិវិធី

សូមស្វាគមន៏

សូមស្វាគមន៏មាតាបិតាដែលចង់យកកូនមកចួលរៀននៅសាលាអន្តរជាតិឡូហ្គោរស!សាលារៀន

យើងខ្ញុំបើកចំហរទទួលស្វាគមន៏នៅការចួលមកទស្សនា។លោកអ្នកត្រូវបានអញ្ជើញមកជួបនាយក

សាលា ហើយក៏អាចពិនិត្យមើលបន្ទប់សិក្សាដែលកូនលោកអ្នកនឹងមកចូលរៀននាពេលខាងមុខ

បានដែរ។លោកអ្នកអាចធ្វើកាលវិភាគទុកមុនបានចាប់ពីថ្ងៃនេះតាមរយះអសយដ្ឋានអ៊ីមែល

logosoffice@logoscambodia.org ឬតាមរយះទូរសព្ទ័លេខ(017.473.515) យើងខ្ញុំទន្ទឹងរង

ចាំជួបលោកអ្នកដោយក្តីរីករាយ។សាលាអន្តរជាតិឡូហ្គោរសមានលក្ខណះពិសេសមួយដែលមាន

សិស្សចម្រុះជាតិសាសន៏និងប្រវត្តផ្សេងៗគ្នាព្រមទាំងមានស្ថានភាពគ្រួសារផ្សេងៗគ្នាផងដែរ។

នៅក្នុងការដាក់សិស្សចម្រុះគ្នានោះមានកុមារកម្ពុជាច្រើនក្នុងនោះព្រមទាំងកុមារដែលជាកូន

បេសកជនផងដែរ។ ព្រមទាំងមានប្រទេសតំណាងមួយចំនួនដូចជា កូរ៉េ ជប៉ុន ​ហូឡង់ កាណាដា

អាមេរិក ចិនប៉ាគឺស្ថាន និងប្រទេសជាច្រើនទៀត។យើងខ្ញុំសូមអញ្ជើញលោកអ្នកមកធ្វើទស្សនកិច្ច

នៅសាលារៀន ព្រមទាំងដឹងអំពីអ្វីដែលសាលា យើង កំពុងតែធ្វើ។

លោកអ្នកអាចអានពត៏មានបន្ថែមអំពីនិតិវិធីដែលមាននៅលើគេហទំព័រនេះ។ នេះជាអ្វីដែលយើង

ពេញចិត្ត ក្នុងការបម្រើសហគមន៏ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ សូមរៀបចំ កាល

វិភាគរបស់លោកអ្នកដើម្បីមកទស្សនាថាតើអ្វីជាគោលបំណងរបស់សាលាឡូហ្គោរស!

ពត៍មានទូទៅ

កុមារត្រូវមានអាយុ៥ឆ្នាំក្នុងខែកញ្ញាព្រោះថាកុមារក្នុងវ័យនេះសមល្មមសម្រាប់កំរិតថ្នាក់មត្តេយ្យ

និងកុមារអាយុ៦ឆ្នាំត្រូវនិងថ្នាក់ទី១។

យើងនឹងដាក់សិស្សទៅតាមកម្រិត ដែលបានដាក់ពាក្យស្នើរសុំ។ ទោះយ៉ាងនោះក្តី បើសិន លិទ្ធ

ផល ការប្រលងឬការដែលយើងមើលឃើញថាក្មេងនោះពុំ ទាន់មានសម្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើ

កិច្ចការងារសាលារៀននោះទេ នោះយើងនិងឲ្យគេរៀនថ្នាក់ដដែលមួយឆ្នាំទៀត ដែលជា ការ

ប្រសើរជាង។

កុមារទាំងអស់គួរតែយល់ថាមាតាបិតារបស់ពួកគេបានផ្ទេរសិទ្ធអំណាចរបស់ពួកគាត់មកឲ្យសាលា

រៀនរួចហើយ។​ ដូចច្នេះ ពួកត្រូវមានតួនាទីទទួលការអប់រំណែនាំប្រៀនប្រដៅពីលោកគ្រូអ្នក គ្រូនិង

តាមច្បាប់របស់សាលា រៀនអន្តរជាតិឡូហ្គោរស។

សាលារៀនយើងខ្ញុំមានសិទ្ធដើម្បីទទួលឬមិនទទួល សិស្សដែលសាលារៀនយើងគិតថា សមឬ

មិនសមតាមក្របខណ្ឌដែលយើងចង់បាន។

សាលារៀនអន្តរជាតិឡូហ្គោរសផ្តល់ជូននៅការសិក្សាដ៏មានឧត្តភាពមានគំនិតច្នៃប្រឌិត និងគុណ 

ពេញលេញ។ ការសិក្សាបែបផែនការផែនការគ្រីស្ទានទៅកាន់សិស្សទាំងអស់ដោយមិនប្រកាន់ពូជ 

សាសន៏ ពណ៏សប្បុរឬស្ថានភាពជីវភាពឡើយ។ សាលាអន្តរជាតិឡូហ្គោរសមិនមានច្បាប់រើសអើង 

ក្នុងការអនុញ្ញាតឲ្យចូលរៀនមិនប្រកាន់ពូនសាសន៏ពណ៏សម្បុរ សញ្ញាត្តិសាសនា ឬភេទនោះឡើយ

។លើកលែងតែការចុះឈ្នោះចូលរៀនគឺមានចំនួនលើសជាង ៤០%នៃសញ្ញាត្តិណាមួយពីព្រោះការ

កំណត់ធ្វើឲ្យមានតុល្យភាពនៃចំនួនប្រជាជនសរុប។ក្នុងករណីចាំបាច់ដើម្បីចៀសវៀង ការទិទៀន

ក្នុងករណីសាសនា ការចុះឈ្នោះចូលរៀនត្រូវបានពិចារណាក្នុងការរក្សាវប្បធម៏គ្រីស្ទាននៅក្នុង

បរិវេណសាលារៀន។ សម្រាប់គ្រួសារដែលបានជំពាក់ថ្លៃសិក្សាសាលាអន្តរជាតិ ​ឡូហ្គោរសឬ

សាលារៀនដ៏ទៃទៀតគឺមិនមានសិទ្ធចុះឈ្មោះចូលរៀននៅសាលារៀនអន្តរជាតិឡូហ្គោរសទេ។

ទោះបីជាសិស្សមិនតម្រូវអោយក្លាយជាគ្រីស្ទានក៏ដោយក៏ឪពុកម្តាយរបស់នៅសាលាអន្តរជាតិឡូ

ហ្គោរស៏គួរ តែយល់ឲ្យបានច្បាស់អំពីទស្សនះបែបព្រះគម្ពីរនិងគោលបំណងសាលាអន្តរជាតិ

ឡូហ្គោរសដែរ។

ការយល់ដឹងនេះរួមបញ្ចូលទាំងការមានឆន្ទះចំពោះការចូលរួមរបស់កូនៗដើម្បីទទួលការបង្រៀន

ដែលច្បាស់លាស់(គឺមិនត្រួវបង្ខំកូន)ចំពោះគោលការណ៏នៃជំនឿរបស់សាលានៅក្នុងរបៀបផ្សេងៗ

គ្នាដែលតែងតែដាក់បញ្ចូលទៅក្នុងទៅក្នុងកម្នវិធីសិក្សារបស់សាលាអន្តរជាតិឡូហ្គោរស។

មាតាបិតាសិស្សគូរតែសហការជាមួយគោលការណ៏ដែលបានសរសេរជាលាយលក្ខណ៏អក្សររបស់

អន្តរជាតិឡូហ្គោរសពីព្រោះនេះគឺជាសារះសំខាន់បំផុតនៅក្នុងវិន័យនិងស្តង់ដារបស់សាលាគឺរួម

ទាំងការទំនាក់ទំនងយ៉ាងល្អជាមួយលោកគ្រូ-អ្នកគ្រូនិងការចាត់តាំងរបស់លា។

 

 

របៀបនៃការដាក់ពាក្យ

កម្មវិធីដំបូងនឹងត្រូវបានបញ្ចប់នៅពេលដែលអ្នកបានបំពេញទម្រង់ដូចខាងក្រោមនេះ:

  1. បំពេញបែបបទដាក់ពាក្យ
  2. ផ្តល់ជូនសៀវភៅតាមដាន២ឆ្នាំចុងក្រោយដែលបានកត់ទុកនិងប្រតិចារឹក
  3. ច្បាប់ចម្លងនៃលិខិតឆ្លងដែននិងរូបថត
  4. កំណត់ត្រាការទទួលថ្នាំបង្ការ
  5. តម្លៃដាក់ពាក្យ ២៥ដុល្លារ

ដោយសារតែថា្នក់និមួយៗមានកម្រិត យើងខ្ញុំមានបញ្ជីររងចាំមួយ។ យើងនឹងធ្វើការទំនាក់ទំនង

ទៅកាន់លោកអ្នក ប្រសិនបើមានកន្លែងទំនេរសម្រាប់ដាក់សិស្សចូលហើយនិងឲ្យពួកគេធ្វើ

ការប្រលងដែលទាក់ទងទៅនិង(ការអានបានល្អ​ ការយល់ដឺង ការសរសេរ និងគណិតវិទ្យាផងដែរ)។

តាមរយះការធ្វើតាមស្តង់ដា​ យើងនិងធ្វើបទសំភាសន៏ជាមួយនិងមាតាបិតាសិស្សនិងសិស្ស។