ប្រវត្តិ

       សាលារៀនឡូហ្គោសបានបើកទ្វាររបស់ខ្លួននៅក្នុងខែកញ្ញាឆ្នាំ ២០០២

ដោយមានការចុះឈ្មោះសិស្សចំនួន ៥៨ ដែលមានចាប់ពីមត្តេយ្យដល់ថ្នាក់ទី៦។ នៅពេលនោះ

សាលារៀនឡូហ្គោសមានផ្ទះជួលតែមួយដែលគ្មានអ្វីសោះមានតារាងបាល់បោះនិងអាងហែលទឹក

តូចមួយដែលទើបនិងសាងសង់រួច។

ចាប់ពីពេលនោះផងដែរសាលារៀនក៏បានបន្ថែមថ្នាក់រៀនជារៀងរាល់ឆ្នាំរហូតដល់ថ្នាក់ទី១២។

នៅក្នុងនិទាឃរដូវ នៃឆ្នាំ ២០០៨ សាលារៀនឡូហ្គោសបានប្រារព្ធពិធីបញ្ជប់ការសិក្សា

ជាលើកតំបូងសម្រាប់សិស្ស១៣នាក់។ អំឡុងពេល ថ្ងៃបុណ្យណូអ៊ែល នៃឆ្នាំ២០០៩

សាលារៀនឡូហ្គោរសបានផ្តូរទីតាំងទៅអាគារថ្មីក្នុងគោលបំណងដើម្បីឲ្យការសិក្សាកាន់តែងាយ

ស្រួល ដែលមានបន្ទប់រៀនចំនួន២៣បន្ទប់ អាងហែលទឹកមួយប្រវែង២៥ម៉ែត្រ មានកន្លែង

ហាត់ប្រាណ តារាងបាល់ទាត់ បន្ទប់សិក្សាកុំព្យូរទ័រ បន្ទប់ប្រជុំមួយ  បណ្ណាល័យ និងមានជា

ច្រើនទៀត។ តាមរយះព្រះគុណរបស់ព្រះ សាលារៀនរបស់យើងបានរីកចម្រើននៅក្នុងផ្ឡូវមួយ

ដែលយើងមិនដែលនឹកស្មានមិនដល់។ ចាប់ផ្តើមពីសាលាធម្មតាមួយ  សាលាឡូហ្គោរសបាន

ទទួលព្រះពរដែលមានអ្នកជំនាញមកជួយរៀបអភិវឌ្ឃន៏រៀបចំកម្មវិធីសិក្សាព្រមទាំងបង្កើតថ្នាក់

ដែលសិស្សអាចរើសថ្នាក់រៀនបាន​និងកម្មវិធីពិសេស ដែលអាចនិងជួយឲ្យកម្មវិធីសិក្សាអភិវឌ្ឃន៏

រីកចម្រើនទៅមុខមួយកំរិតទៀត។

សព្វថ្ងៃនេះសាលាឡូហ្គោរសផ្តល់កម្មវិធីសិក្សាធំទូលាយដោយមានបំណងនាំយកការអប់រំដែល

មានគុណភាពខ្ពស់និងសេចក្ដីពិតក្នុងគម្ពីរដល់សិស្សនិមួយៗ ក៏មានសិស្សច្រើនជាតិសាសន៏ដែរ

ដែលមក សិក្សាក្នុងសាលាឡូហ្គោរសនេះ។មានសិស្សកម្ពុជាជាច្រើនកំពុងសិក្សានៅសាលាយើង

នេះ ហើយមានសិស្សដ៏ទៃទៀតជាច្រើនដែលមកពីបណ្តាប្រទេសរួមទាំង កូរ៉េ សហរដ្ឋអាមេរិក

ប្រទេសប៉ាគីស្ថាន, ជប៉ុន, កាណាដា, អូស្ត្រាលី ហូល្លង់ ប្រទេសចិន, ថៃ, និងច្រើនទៀត។